សម្ដេចតេជោ ៖ ស្ត្រី ជាមន្ត្រីរាជការស៊ីវិល នគរបាល និងជាកងទ័ព ឆ្លងទន្លេបានកូន១នឹងទទួលបានថវិកា ៨០ម៉ឺនរៀល និង២លាន៤សែនរៀលសម្រាប់កូនភ្លោះបី ម៉ោង 10/09/2017 11:30:00 AM TAGS ព័ត៌មានជាតិ អាម៉ាប៉ាប៉ាញ៉ូស នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន ៥,៨០៨នាក់ ដែលនឹងត្រូវទទួលសញ្ញាបត្រដូចជាបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅមជ្ឍមណ្ឌលកោះពេជ្រ។ ក្នុងឱកាសនេះ សម្ដេច តេជោ បានប្រកាសចេញនូវគោលនយោបាយថ្មីទ្រទ្រង់ផ្នែកសុខុមាលភាពសង្គម ហើយជាការឆ្លើយតប ជាមួយនឹងការប្រកាសចេញជាផ្លូវការនូវគោលនយោបាយជាតិគាំពារសង្គមដែលផ្តោតចេញទៅ លើស្រ្តីឆ្លងទន្លេ ដែលកម្មការនីគឺបានទទួល កូន១ គឺ៤០០,០០០៛ កូនភ្លោះ២គឺបាន ៨០០,០០០៛ កូនភ្លោះ៣ គឺបាន ១,២០០,០០០៛។ បើតាមសេចក្តីសម្រេច (លេខ៥២ សសរ) ដែលបានចុះហត្ថលេខាកាលពីថ្ងៃ ២ធ្នូ ឆ្នាំ ២០០៥ ដែលបានអនុវត្តកាលពីថ្ងៃទី ១ មករា ២០០៦ គឺស្រ្តីជាមន្រ្តីរាជការដែលសម្រាលកូនគឺក...
ឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធអំពើពុករលួយ ក្នុងការជ្រើសរើសទាហានក្របខ័ណ្ឌ ម៉ោង 10/06/2017 03:45:00 PM TAGS ព័ត៌មានជាតិ អាម៉ាប៉ាប៉ាញ៉ូស ភ្នំពេញៈ មនុស្ស២នាក់ត្រូវឃាត់ខ្លួន ករណីឆបោកយកលុយក្នុងការជ្រើសរើសពលទាហានបំពេញក្របខណ្ឌឱ្យយោធភូមិភាគទី១ កងទ័ពជើងគោក។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីសំណាក់បេក្ខជនដាក់ពាក្យក្របខណ្ឌយោធភូមិភាគទី១ កងទ័ពជើងគោក ដោយបានកណត់យកប្រាក់ក្នុងម្នាក់៥៥០ដុល្លារ។ ជនសង្ស័យដែលឃាត់ខ្លួននេះ ទី១.ឈ្មោះ ហេង រិទ្ធី និងទី២.ឈ្មោះ ម៉ាន ម៉ាត់។ បន្ទាប់ពីឃាត់ខ្លួន ជនជាប់ចោទទាំង២នាក់ខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការយោធា ចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា គណៈកម្មការជ្រើសរើសពលទាហានបំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ បានចេញសេចក្តីជូនដំណឹងស្តីពីទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលមួយចំនួន ដែលឆ្លៀតឱកាសកេងចំណេញនៅក្នុងដំណើរការជ្រើសរើសកងទ័ព បំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក។ គណៈកម្មការក៏បានបញ្ជាក់ថា រាល់ការស្ម័គ្រចិត្តដាក់ពាក្យសុំបម្រើការក្នុងកងយោធពលខេមរភូមិន្ទនេះ គឺមិនតម្រូវឱ្យ...