Skip to main content

ថយន្តកូរ៉េ បុកគោយន្តកន្ត្រៃ ​មនុស្សក្មេងចាស់​ប្រុសស្រី៦នាក់ របួសធ្ងន់ស្រាល

ថយន្តកូរ៉េ បុកគោយន្តកន្ត្រៃ ​មនុស្សក្មេងចាស់​ប្រុសស្រី៦នាក់ របួសធ្ងន់ស្រាល


អាម៉ាប៉ាប៉ាញ៉ូស
បន្ទាយមានជ័យៈ មនុស្សក្មេងចាស់​ប្រុសស្រីចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយពីជួបគ្រោះថ្នាក់ចារាចណ៍រវាង​រថយន្តកូរ៉េ បុកជាមួយ​គោយន្តកន្ត្រៃ ក្នុងទិសដៅស្របគ្នា កាលពី​វេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ56A ស្ថិតជាតិលេខ56a  នៅក្នុងភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងហ៊ីយ៉ាន់ដាយ កូរ៉េ ពណ៌ខ្មៅស ស្លាកលេខ ភ.ព 3C-4717 បើកបរដោយឈ្មោះ អឿ សំ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅ និងធ្វើកាបណ្តោះអាសន្ននៅក្រុមហ៊ុនកាត់ដេរ អេសប្រាឌឺស៊ីសោភ័ណ ធ្វើដំណើរពីជើងទៅត្បូង លុះមក​ដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃពីក្រោយ ដែលបើកបរដោយឈ្មោះ សួននឿត ភេទប្រុស អាយុ៤០ឆ្នាំ មានអ្នករួមដំណើរ៥នាក់ មានទីលំនៅភូមិជាមួយ នៅ ភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យ​រងរបួសធ្ងន់ស្រាល៥នាក់ ត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីពេទ្យស្រុកមង្គលបូរី។
អ្នករងរបួសទាំង៥នាក់ ទី១ឈ្មោះ សួន នឿត​ របួសចង្កេះធ្ងន់ ទី២ឈ្មោះ សួន ចាន្នី ភេទស្រីអាយុ១៥ឆ្នាំ​ របួសបាក់ជើងឆ្វេង ទី៣ឈ្មោះ សួន ស៊ីណូត ភេទប្រុស អាយុ៩ឆ្នាំ របួសបែកក្បាល ទី៤ឈ្មោះ សួន រ៉ាវី ភេទស្រី៥ឆ្នាំ របួសទ្រូង ទី៥ ឈ្មោះ តុង ភេទប្រុស អាយុ៥ឆ្នាំ របួសភ្នែកស្នាំ ទី៦ ឈ្មោះ ឃីម ភេទប្រុស អាយុ៦ឆ្នាំ របួសបាក់ជើងឆ្វេងធ្ងន់។
ក្រោយកើតហេតុ រថយន្ត និងគោយន្តកន្ត្រៃ ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការស្រុកស្វាយចេក រង់ចាំដោះស្រាយពេលក្រោយ។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារ​គោយន្តកន្ត្រៃគ្មានភ្លើងបំភ្លីក្រោយ៕

@Amapapa.News

Comments

Popular posts from this blog

ប្រមុខរដ្ឋាភិបាល​ ៖ ក្រុមហ៊ុនសុខាអូតែល បញ្ឈប់​ការលក់សំបុត្រ ថ្លៃចូលទស្សនា​រមណីយដ្ឋាន​បូកគោ

ប្រមុខរដ្ឋាភិបាល​ ៖ ក្រុមហ៊ុនសុខាអូតែល បញ្ឈប់​ការលក់សំបុត្រ ថ្លៃចូលទស្សនា​រមណីយដ្ឋាន​បូកគោ ម៉ោង  10/09/2017 05:35:00 PM អាម៉ាប៉ាប៉ាញ៉ូស ភ្នំពេញៈ  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា  ក្រុមហ៊ុន សុខា អូតែល ស្ម័គ្រចិត្តឈប់លក់សំបុត្រ យកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា  “ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រ យកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួល ដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ បានឡើងទៅទស្សនាកម្សាន្ដ នៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេស បានទស្សនាទេសភាពដ៏ស្រស់ត្រកាល និងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ”  ។ សម្ដេចបន្ដថា បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួល ក្នុងការធ្វើដំណើរ ឡើងទៅកាន់តំបន់រមណីយដ្ឋានបូកគោ ដើម្បីស្វែងយល់ ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជា ការ...

មិនដឹងជាកើតស្អី! បុរសម្នាក់ ចាក់សាំងដុតផ្ទះគេហើយ ជិះម៉ូតូគេចខ្លួន តែមិនគេចមិនផុត

មិនដឹងជាកើតស្អី! បុរសម្នាក់ ចាក់សាំងដុតផ្ទះគេហើយ ជិះម៉ូតូគេចខ្លួន តែមិនគេចមិនផុត ម៉ោង  10/09/2017 08:38:00 AM អាម៉ាប៉ាប៉ាញ៉ូស ភ្នំពេញៈ  បុរសម្នាក់ យកសាំងមួយដបមកចាក់ដុតផ្ទះរបស់ប្រជាពលរដ្ឋនៅជាន់ទី៣ ហើយជិះម៉ូតូរត់ធ្វើឲ្យមានភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករា ដេញតាមរហូតដល់ខណ្ឌដូនពេញ ទើបឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១៖៤០នាទី យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២១៧ ផ្ទះលេខ២២០E3 ស្ថិតក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានត្រឡប់មកពីខាងក្រៅ នៅវេលាម៉ោង១១៖៣០នាទីយប់ ដោយនៅក្នុងផ្ទះមានគ្នា៤ទៅ៥នាក់ មានទាំងក្មេងទាំងចាស់ ខណៈនោះគាត់ឮសំឡេងជនសង្ស័យឈ្លោះប្រកែកគ្នានៅ​ក្បែរផ្ទះ។ លុះមកដល់វេលាកើតហេតុ ជនសង្ស័យបានរត់ឡើងមកមុខផ្ទះរបស់គាត់ ហើយបានស្រែកសួរថា “ផ្ទះហ្នឹង ផ្ទះក្មួយពូឡុងមែន​?” រូបគាត់ក៏បានឆ្លើយថា “មិនមែនទេ“។ គាត់បន្តទៀតថា ពេលឆ្លើយរួចហើយ ជនសង្ស័យនៅតែសួរដដែលៗ ហើយមិនដឹងយ៉ាងម៉េច ជនសង្ស័យ​បានយកសាំង និងក្រណាត់ដាក់ចូលគ្នា ហើយដុតតែម្តង ធ្វើឲ្យមានអណ្តាតភ្លើងឆាកឆេះយ៉ាងខ្លាំង ប៉ុន្តែសំណាងល្អ ដែលភ្លាមៗនោះ មានបងប្អូនប្រជា...